ក្រុមហ៊ុន អេមើរ៉ិល អេជេនស៊ី ទទួលខុសត្រូវមានកំរិត (ហៅកាត់ថា អេមើរ៉ិល ឬ ក្រុមហ៊ុន) គឺជា ក្រុមហ៊ុនដែលទើបតែបង្កើតឡើងថ្មី ហើយត្រូវបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ដែលស្ថិតក្រោមការចុះបញ្ជីលេខ ៤២៨០/KH២០១៥ នៅថ្ងៃទី០៧ ខែធ្នួ ឆ្នាំ ២០១៥។ បន្ទាប់ពីមានការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម រួច អេមើរ៉ិលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារជាតិក្នុងរយៈពេល១៥ថ្ងៃ ដោយអនុលោមតាមច្បាប់ស្តីពីសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា។

បេសកម្ម (Mission)៖

ក្រុមហ៊ុនយើងខ្ញុំមានបេសកម្មក្នុងការផ្តល់សេវាកម្មសារពើពន្ធប្រកបដោយគុណភាពវីជ្ជាជីវៈ ដើម្បីធានាឲ្យបាននូវភាពជាពលរដ្ឋគំរូតាមរយៈការលើកស្ទួយការអនុវត្តតាមច្បាប់ស្តីពីពន្ធដារក្នុងព្រះរាជាណាចក្រកម្ពុជា។

ទស្សនៈវិស័យ (Vision)៖

ដើម្បីក្លាយខ្លួនជាក្រុមហ៊ុន ដែលផ្តល់សេវាកម្មសារពើរពន្ធប្រកបដោយវីជ្ជាជីវៈក្នុងស្រុក ដែលឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្ថាបនិកនៃក្រុមហ៊ុន អេមើរ៉ិល អេជេនស៊ី

លោកស្រី សុចិន្ដា គឺស្ថាបនិកនៃក្រុមហ៊ុន អេមើរ៉ិល អេជេនស៊ី ទទួលខុសត្រួវមានកំរិត ហើយ លោកស្រីគឺជាប្រធានក្រុមហ៊ុនឯកទេសខាងសារពើពន្ធមួយរូប ដែលមានបទពិសោធន៍រយៈពេល ១៣ឆ្នាំកន្លងមកហើយ ក្នុងចំណោមក្រុមហ៊ុនដ៏ល្បីល្បាញអន្ដរជាតិធំៗទាំង៤គឺ ខេភីអឹមជី កម្ពុជា ដែលលោកស្រីបានចាប់ផ្តើមអាជីពការងារដំបូងជា ជំនួយការពន្ធដារ ក្នុងក្រុមហ៊ុន ខេភីអឹមជី កម្ពុជា តាំងពីឆ្នាំ ២០០៣ មកម្ល៉េះ។ មិនតែប៉ុណ្ណោះលោកស្រី សុចិន្ដា ក៏ត្រូវបានក្រុមហ៊ុន ខេភីអឹមជី កម្ពុជាទៅបណ្តុះបណ្តាលនៅប្រទេស សិង្ហបុរី រយៈពេល ៣ខែ ក្នុងឆ្នាំ ២០១១។ លើសពីនេះទៅទៀត លោកស្រីក៏ធ្លាប់ធ្វើជាគណនេយ្យករអស់រយៈពេល ៨ខែ នៅក្រុមហ៊ុន Expeditors Cambodia Ltd ក្នុងឆ្នាំ២០០២ ផងដែរ។

ពាក់ព័ន្ធនឹងជីវប្រត្តិនៃការសិក្សាវិញ លោកស្រី សុចិន្ដា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគណនេយ្យក្នុងឆ្នាំ ២០០២ និង ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធុរៈកិច្ច (BBA) ក្នុងឆ្នាំ ២០០៥ ហើយក៏បន្តការសិក្សា សមាគមន៍គណនេយ្យករជំនាញ (ACCA) ដែលប្រុងនឹងបញ្ចប់នូវ៣មុខវិជ្ជាទៀត ដើម្បីនឹងបានបញ្ចប់ថ្នាក់ភាសាអង់គ្លេសទាំង ១២ កម្រិត នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអូស្រ្ដាលី (ACE) ។

បទពិសោធន៍ផ្សេងៗ

លោកស្រី សុចិន្ដា គឺជាសមាជិកនៃក្រុមការងារពន្ធដារវិស័យឯកជន (TWG) ដែលបានធ្វើការយ៉ាងជិតស្និទ្ធិជាមួយមន្រ្ដីនៃអគ្គនាយកដ្ឋានពន្ធដារ។

លោកស្រី សុចិន្ដា បានចូលរួមជាមួយនឹងសមាគមអាជីវកម្មនានា ហើយលោកស្រីក៍ជាសមាជិកនៃ អង្គភាពទាំងនោះផងដែរ រួមមានដូចជា៖ បណ្ដាញធុរៈកិច្ចអន្ដរជាតិ (BNI), សមាគមន៍ពាណិជ្ជកម្មស្រ្តី កម្គុជា (CWEA), ក្លឹបវិនិយោគិនកម្ពុជា (CIC) និង ក្លឹបវិនិយោគិនស្រ្ដីកម្ពុជា (WIC)។ ក្នុងឆ្នាំ ២០១៦ នេះ លោកស្រីសុចិន្ដា គឺជាប្រធាននៃសភាយុវពាណិជ្ជករកម្ពុជាអន្ដរជាតិ (JCI) - សាខាមេគង្គ ហើយធ្លាប់ជាអនុប្រធានកិច្ចការអន្ដរជាតិក្នុងឆ្នាំ ២០១៥ ហើយលោកស្រីក៏បានធ្វើការស្ម័គ្រចិត្តបណ្តុះបណ្តាលវគ្គខ្លីដែលស្តីពីសារពើពន្ធសម្រាប់អតិថិជនជាច្រើន ដែលមានជាការបណ្តុះបណ្តាលសាធារណៈមួយក្នុងប្រទេសនិងនៅក្រៅប្រទេសផងដែរ។

លោកស្រី សុចិន្ដា ធ្លាប់មានបទពិសោធន៍យ៉ាងច្រើនក្នុងការដោះស្រាយបញ្ហាពន្ធជូនអតិថិជន អន្ដរជាតិ និងអាជីវកម្មក្នុងស្រុកនៅក្នុងវិស័យនានា រួមមានដូចជា៖ វិស័យប្រេងនិងឧស្ម័ន វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ វិស័យពាណិជ្ជកម្ម សាលារៀនជាដើម។ សម្ព័ន្ធភាពល្អជាមួយនឹងមន្ត្រីពន្ធដារតាមរយៈការធ្វើសវនកម្មសារពើពន្ធ និងជាមួយសមាជិកក្រុមការងារពន្ធដារ ដែលជាហេតុធ្វើឲ្យលោកស្រីបានក្លាយទៅជាអ្នកអនុវត្តច្បាប់ស្ដីពីសារពើពន្ធឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។

ផ្អែកទៅលើជីវៈប្រវត្តិនៃការសិក្សា បទពិសោធន៍ និងបណ្ដាញទំនាក់ទំនងផ្សេងៗដែលលោកស្រីធ្លាប់មានកន្លងមក លោកស្រីបានជឿជាក់ថានឹងអាចធ្វើអោយក្រុមហ៊ុនដែលទើបតែបង្កើតថ្មីមូយនេះមានភាពរីកចម្រើនជាដរាប។

Powered by Usmart