សេវាកម្មរបស់យើង

1. ការអនុលោមតាមច្បាប់ស្ដីពីពន្ធដារ

ក្នុងនាមជាអ្នកជាប់ពន្ធចុះបញ្ជីជាប់ពន្ធតាមរបបពិត ក្រុមហ៊ុនតម្រូវឲ្យដាក់លិខិតប្រកាសពន្ធប្រចាំខែ ដើម្បីអនុវត្តន៍តាមកាតព្វកិច្ចសារពើពន្ធ៖

 

- អនុវត្តពន្ធប្រចាំខែ

ក. ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ - ត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់

ខ. ពន្ធកាត់​​​​​​​​ទុក - ត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់

គ. ពន្ធលើប្រាក់បៀវត្សនិងអត្ថប្រយោជន៍បន្ថែម - ត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់

ឃ.  អាករលើតម្លៃបន្ថែម - ត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់

ង. និងពន្ធផេ្សងៗទៀតដូចជា (ពន្ធលើការស្នាក់នៅ, អាករពិសេសលើទំនិញនិងសេវាមួយចំនួនទៀត) - ត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់

 

+ ការអនុវត្តពន្ធប្រចាំឆ្នាំ - ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ក្រុមហ៊ុននានាត្រូវបានតម្រូវឲ្យដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងរយៈពេល ៣ខែ បន្ទាប់ពីបិទបញ្ជីប្រចាំឆ្នាំ (ឆ្នាំប្រតិទិន ឬ ឆ្នាំសារពើពន្ធ) ។

ខ្ទង់ចំណូលនិងចំណាយមួយចំនួនតម្រូវឲ្យមានការកែតម្រូវតាមពន្ធដារ (ជាប់ពន្ធ ឬ មិនជាប់ពន្ធ) ។ ក្រុមហ៊ុនយើងខ្ញុំនឹងជួយក្រុមហ៊ុនលោកអ្នក ដើម្បីធានាឲ្យការកែតម្រូវតាមពន្ធដារ ត្រូវបានគណនាយ៉ាងត្រឹមត្រូវ ដើម្បីកំណត់នូវលទ្ធផលចំណេញ / ខាត និងទឹកប្រាក់ពន្ធត្រូវបង់ត្រឹមត្រូវមួយ។

 

+ ការអនុវត្តពន្ធប៉ាតង់

ពន្ធប៉ាតង់នេៈគឺជាពន្ធប្រចាំឆ្នាំ ដែលតម្រូវឲ្យបង់ត្រឹមថ្ងៃទី ៣១ ខែ មីនា នៃឆ្នាំនីមួយៗ ហើយប្រាក់ពន្ធត្រូវបង់អាស្រ័យលើចំណូលនិងចំណាត់ថ្នាក់របស់ក្រុមហ៊ុន។

 

២. សេវាកម្មប្រឹក្សាយោបល់សារពើពន្ធ

ក្រុមហ៊ុនផ្តល់ជូននូវការប្រឹក្សាយោបល់លើសារពើពន្ធគ្រប់ប្រភេទ សម្រាប់ប្រតិបត្តិការជាក់ស្ដែងទៅតាមការអនុវត្តពន្ធយ៉ាងត្រឹមត្រូវ រួមបញ្ជូលទំាងការស្នើសុំធ្វើវិធានសារពើពន្ធ (Tax Ruling) តាមករណីជាក់លាក់នានាពីរដ្ឋាបាលសារពើពន្ធ។

៣. ជំនួយការផ្នែកសវនកម្មសារពើពន្ធ

យោងតាមច្បាប់ស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីពន្ធដារនឹងធ្វើសវនកម្មសារពើពន្ធក្រុមហ៊ុនរយៈពេល ៣ ឆ្នាំ បន្ទាប់ពីការដាក់លិខិតប្រកាសពន្ធ ឬពេលណាក៏បានតាមការស្នើសុំពីអ្នកជាប់ពន្ធ។   ក្រុមហ៊ុននឹងជួយក្រុមហ៊ុនក្នុងនាមជាទីប្រឹក្សាផ្នែកសារពើពន្ធ ដើម្បីទំនាក់ទំនងជាមួយមន្រ្តីពន្ធដារក្នុងអំឡុងពេលធ្វើសវនកម្មសារពើពន្ធ រួមមានកិច្ចប្រជុំពិភាក្សា រៀបចំឯកសារសម្រាប់សវនកម្មសារពើពន្ធ ពិនិត្យមើលលើការកំណត់ពន្ធឡើងវិញ ធ្វើពង្រាងតវ៉ាខាងរដ្ឋបាល និងទំនាក់ទំនងបញ្ចប់ការធ្វើសវនកម្មសារពើពន្ធផងដែរ ដែលធានាថាលោកអ្នកនឹងបង់ប្រាក់ពន្ធទៅតាមចំនួនកំណត់ឡើងវិញត្រឹមត្រូវ។

៤- វគ្គបណ្តុះបណ្តាលស្តីពីសារពើពន្ធ

ក្រុមហ៊ុនយើងខ្ញុំនឹងរៀបចំការបណ្តុះបណ្តាល ដោយផ្អែកលើប្រភេទពន្ធដែលត្រូវអនុវត្តចំពោះ         ក្រុមហ៊ុនលោកអ្នក។ វគ្គបណ្តុះបណ្ដាលនេះនឹងជួយបំពាក់បំប៉នបុគ្គលិកក្រុមហ៊ុនលោកអ្នក នូវចំណេះដឹងស្តីពីសារពើពន្ធនានា ហើយពួកគាត់នឹងអាចរៀបចំប្រកាសពន្ធប្រចាំខែ ឬ ប្រចាំឆ្នាំ ដោយខ្លួនឯង បាន។ ការបណ្ដុះបណ្ដាលនេះនឹងជួយសន្សំការចំណាយឲ្យក្រុមហ៊ុនវិញក្នុងរយៈពេលវែង។

៥. ការពិនិត្យមើលលើការបង់ពន្ធ

ការពិនិត្យមើលការបង់ពន្ធមានពីរប្រភេទ គឺ ការពិនិត្យមុនការដាក់លិខិតប្រកាសពន្ធ និងការពិនិត្យក្រោយការដាក់លិខិតប្រកាសពន្ធ។

- ការពិនិត្យមុនការដាក់លិខិតប្រកាសពន្ធ៖ ក្រុមហ៊ុនយើងនឹងពិនិត្យមើលលិខិតប្រកាសពន្ធដែលបានរៀបចំដោយគណនេយ្យកររបស់ក្រុមហ៊ុន មុនពេលដាក់ជូនមន្រ្តីពន្ធដារក្នុងរយៈពេលពីរទៅបីខែដំបូង ដើម្បីធានាថា គណនេយ្យករផ្នែកសារពើពន្ធអាចមានលទ្ធភាពក្នុងការរៀបចំលិខិតប្រកាសពន្ធដោយខ្លួនឯងបាន។

- ការពិនិត្យក្រោយការដាក់លិខិតប្រកាសពន្ធ៖ ក្រុមហ៊ុនយើងខ្ញុំនឹងពិនិត្យមើលលិខិតប្រកាសពន្ធដែលប្រកាសរួចហើយក្នុងរយៈពេល ៣ខែម្តង ៦ខែម្តង ឬ ១ឆ្នាំម្តង ដើម្បីធានាឲ្យបានថារាល់បញ្ហាសារពើពន្ធទាំងអស់ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និង កែសម្រួលនូវកំហុសឆ្គងទំាងឡាយណាដែលបានកើតឡើង។

 

៦. ការធ្វើការពិនិត្យបញ្ជាក់អំពីបញ្ជីពន្ធ (Tax Due Diligence)

ការធ្វើការពិនិត្យបញ្ជាក់អំពីបញ្ជីពន្ធ ត្រូវបានតម្រូវឲ្យអនុវត្តនៅពេលមានការទិញលក់ក្រុមហ៊ុន ឬ សហវិនិយោគ ដើម្បីធានាបង្ហាញនូវបំណុលពន្ធអាករទាំងអស់ និងដើម្បីធានាថាប្រាក់សំណងទាំងអស់ត្រូវកំណត់បញ្ជាក់យ៉ាងត្រឹមត្រូវយោងតាមកិច្ចសន្យាទិញលក់ (PSA) ហើយតម្លៃរបស់ក្រុមហ៊ុនត្រូវបានគណនាយ៉ាងត្រឹមត្រូវតាមតម្លៃទីផ្សារ។

៧. ការចុះបញ្ជីការសារពើពន្ធ

ក្រុមហ៊ុនតម្រូវឲ្យចុះបញ្ជីពន្ធដារជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងរយៈពេល ១៥ ថ្ងៃ ក្រោយពីបានអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម។ ការចុះបញ្ជីការសារពើពន្ធនេះគឺប្រព្រឹត្តិទៅពុំមានភាពស្មុកស្មាញនោះទេ  ប៉ុន្តែត្រូវទាមទារឲ្យមានឯកសារជាក់លាក់មួយចំនួន ដែលនឹងត្រូវបានរៀបចំមុនពេលដាក់   សំណើរទៅអគ្គនាយកដ្ឋានពន្ធដារ ហើយទម្រង់បែបបទទាំងអស់ត្រូវបំពេញឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយរយៈពេលនៃដំណើរការចេញលិខិតអនុញ្ញាត ។

ដើម្បីបញ្ចប់នូវការចុះបញ្ជីការសារពើពន្ធ ម្ចាស់ ឬ ប្រធានក្រុមប្រឹក្សាភិបាលតម្រូឲ្យបង្ហាញវត្តមាននៅឯអគ្គនាយកដ្ឋានពន្ធដារ។

តើមានអ្វីដែលក្រុមហ៊ុនយើងខ្ញុំអាចជួយលោកអ្នកបាន?

គឺធានានូវរាល់ព័ត៌មានទាំងអស់ ត្រូវបានបំពេញ និងរៀបចំយ៉ាងត្រឹមត្រូវ ដើម្បីកាត់បន្ថយរយៈពេលនៃការចុះបញ្ជីការសារពើពន្ធ។

Powered by Usmart